ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាអ្នកសម្របសម្រួលកម្មវិធីឡជីវឧស្ម័ន ខេត្តពោធិ៍សាត់ បានចូលរួមសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាល រំលឹកបច្ចេកទេសសាងសង់ឡជីវឧស្ម័ន ដើម្បីពង្រឹង ពង្រីកគុណភាព និងបរិមាណឡនៃខេត្តពោធិ៍សាត់ ដោយមន្ត្រី បច្ចេកទេសថ្នាក់ជាតិពី NBP (លោក សំ ប្រសើរ និងលោក ណឹម ស្វ៊ីស) ។
សមាសភាពចូលរួម មន្ត្រីបច្ចេកទេស មន្ត្រីរដ្ឋបាល ភ្នាក់ងារសាងសង់ឡ និងជាងសាងសង់ សរុបចំនួន ១៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម