ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំសកម្មភាពចុះ ចែកបន្លែ និងពោត រួមជាមួយមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយមានការចូលរួមពី លោក ពេញ សេដ្ឋាមុនី ចៅសង្កាត់រងទី១ និងលោក មេភូមិព្រៃឱម៉ាល់ បានចែកគ្រាប់ពូជបន្លែ និងពោតដល់ប្រជាពលរដ្ឋ មានការខ្វះខាតនិងជួបគ្រោះធម្មជាតិ សម្រាប់បង្កបង្កេីនផល នៅរដូវវស្សាឆ្នាំនេះ ក្នុងភូមិព្រៃឱម៉ាល់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួនសរុប ៦៥គ្រួសារ ដែល១គ្រួសារទទួលបានពូជបន្លែ ២មុខ មានស្ពៃ, សណ្ដែក និងពោត១មុខ សរុប ១១កញ្ចប់តូចក្នុង ១គ្រួសារ ។ ក្នុងនោះដែរលោកប្រធានមន្ទីរបានពន្យល់ ណែនាំដល់ពលរដ្ឋទាំងអស់ ខិតខំអនុវត្ត
១ ការធ្វើស្រែអោយទាន់ពេលវេលា
២ ដាំបន្លែបន្ថែមដើម្បីជួយផ្គត់ផ្គង់ក្នុងគ្រួសារ
៣ ការពារ អោយបាននូវជម្ងឺផ្សេងៗ ពិសេសកូវីដ១៩ និងចាក់វ៉ាក់សាំងការពារអោយបានគ្រប់គ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម