ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងការិយាល័យផែនការគណនេយ្យ បានចូលរួម កិច្ចប្រជុំស្តីពី "ការផ្ដល់ធាតុចូលលេីសេចក្ដីព្រាងនីតិវិធីនៃការផ្ដល់ទិដ្ឋាការលេីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីស៊ីវិលនៅថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាពឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម