មាតិកា
កិច្ចប្រជុំបច្ចេកទេសអំពីកិច្ចសម្របសម្រួលការងារអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន​ នៅ​សណ្ឋាគារពោធិ៍សាត់រីវេីសាយ
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
100

ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២​ សម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី​ បានរៀបចំកិច្ចប្រជុំបច្ចេកទេសអំពីកិច្ចសម្របសម្រួលការងារអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ង៉ោ សិទ្ធិគុណ ទីប្រឹក្សា លោកជំទាវអនុប្រធានទី២ រដ្ឋសភាជាតិ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ សហប្រតិបត្ដិការអន្ដរជាតិនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំណុះទីស្ដីការគណៈរដ្ឋមន្ត្រ្ដី និង លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ពិធីនេះប្រារព្វធ្វើឡើងនៅសណ្ឋាគារពោធិ៍សាត់រីវេីសាយ ដោយមានអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងក្រុង/ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងសហគមន៍បង្គោល ជាច្រើននាក់ទៀត៕

ចំនួនអ្នកចូលទស្សនា
Flag Counter