មាតិកា
សកម្មភាព​ចុះរុះរើរបាំងស្បៃមុង ចាប់ពី ក្រឡុកអន្ទង់ដេក ដល់មុខព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
251

ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហម ណារិន នាយរងសង្កាត់ រួមមាន ប៉ូលីស​ស្រុក បានចូលរួមសហការជាមួយ ក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលដឹកនាំ​ដោយ​ ឧត្តមសេនីយ៍​ត្រី ព្រំ ចាន់ណា តំណាងអគ្គស្នងការនគរបាល ជាតិ និងអនុសេនីយ៍ត្រី ឡេង សីហា តំណាង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលមានកម្លាំងសរុបចំនួន ១៤នាក់ និងមធ្យោបាយកាណូតចំនួន ៣គ្រឿង បានចុះរុះរើរបាំងស្បៃមុង ចាប់ពី ក្រឡុកអន្ទង់ដេក ដល់មុខព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល  ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
 វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 
 - របាំងស្បៃមុងចំនួន០៥ខ្សែ ប្រវែង ១.១០០ម៉ែត្រ 
 - លូកងស្បៃមុងចំនួន ០៥ មាត់
 - បង្គោល ចំនួន ១៥០ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter