ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោក សំ ប្រសើរ (NBP) និងលោក ហឬ សុម៉ែនលី (BCA) បានចុះ :
១/ត្រួតពិនិត្យឡជីវឧស្ម័នមួយមានបញ្ហាដោយប្រើប្រាស់ចំអិនអាហារមិនបានគ្រប់គ្រាន់ ឬGas ខ្សោយ(បានតែដាំបាយមួយមុខ) ម្ចាស់ឈ្មោះ ជា សុភាព (០៨៨ ៦៣៦៥ ៨៥៦) មេភូមិ នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ។ ក្រុមការងារបានរកឃើញកន្លែងបញ្ហាមកពីមូលហេតុលេចឬជ្រាបGasចេញនៅតួឡផ្នែកខាងលើច្រើនកន្លែង មកពីជាងបូកផ្នែកខាងក្នុងឡមិនបានល្អ(ធ្វេសប្រហែស ខុសពីបច្ចេកទេស)។ ដំណោះស្រាយត្រូវជួសជុលតួឡផ្នែកខាងក្នុងឡើងវិញ ។
២/បានបន្តដំណើរត្រួតពិនិត្យកំពុងសាងសង់មួយកន្លែង ម្ចាស់ឈ្មោះ វឿន សុគា ភេទ ស្រី នៅភូមិចំការអូរ ឃុំអូតាប៉ោង ស្រុកបាកាន ។ បានពន្យល់ ណែនាំពង្រឹងបន្ថែមអំពីបច្ចេកទេសសាងសង់ដើម្បីឡជីវឧស្ម័នមានគុណភាព ។
៣/ មើលការដាំស្មៅចំណីសត្វដោយប្រើជីឡជីវឧស្ម័នមួយកន្លែងនៅភូមិ ចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ម្ចាស់ ម៉ែន ប៊ុនធី ជាភ្នាក់ងារសុខភាពសត្វភូមិ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម