មាតិកា
សកម្មភាពចុះចែកគ្រាប់ពូជបន្លែ​ និងពោតដល់ប្រជាពលរដ្ឋ​ នៅភូមិរលាប ឃុំរលាប ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
104

ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២​ លោក​ ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានដឹកនាំសកម្មភាពចុះ​ ចែកបន្លែ​ និងពោត​ រួមជាមួយមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយមានការចូលរួមពី​ លោក​ មេភូមិរលាប​ បានចែកគ្រាប់ពូជបន្លែ​ និងពោត​ដល់ប្រជាពលរដ្ឋ មានការខ្វះខាត​និងជួបគ្រោះធម្មជាតិ សម្រាប់បង្កបង្កេីនផល នៅរដូវវស្សាឆ្នាំនេះ ក្នុងភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់  ចំនួនសរុប​ ៦៥គ្រួសារ ដែល១គ្រួសារទទួលបានពូជបន្លែ​ ២មុខ មានស្ពៃ​,​ សណ្ដែក និងពោត១មុខ សរុប​ ១១​កញ្ចប់តូចក្នុង​ ១គ្រួសារ ។​ ក្នុងនោះដែរលោកប្រធានមន្ទីរបានពន្យល់ ណែនាំដល់ពលរដ្ឋទាំងអស់ ខិតខំអនុវត្ត
១ ការធ្វើស្រែអោយទាន់ពេលវេលា
២​ ដាំបន្លែបន្ថែមដើម្បីជួយផ្គត់ផ្គង់ក្នុងគ្រួសារ
៣​ ការពារ អោយបាននូវជម្ងឺផ្សេងៗ ពិសេសកូវីដ១៩ និងចាក់វ៉ាក់សាំងការពារអោយបានគ្រប់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter