ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត លេីកទី១ ឆ្នាំទី៤ អាណត្តិទី៣ ។
ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញជាធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លេីកទី១ ឆ្នាំទី៤ អាណត្តិទី៣ ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។
កិច្ចប្រជុំប្រារព្វធ្វេីឡេីង ៖
១៖ ពិនិត្យ និងអនុម័តសេចក្តីព្រៀងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២៖ ពិនិត្យ និងអនុម័តសេចក្តីព្រៀងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រៀងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤៖ ពិនិត្យ និងអនុម័តសេចក្តីព្រៀងដីកា ស្តីពីការកែសម្រួលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលថ្នាក់ខេត្ត
៥៖ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីនីតិវិធី នៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
៦៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៧៖ បញ្ហាផ្សេងៗ