មាតិកា
ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ មានកិច្ច​ប្រជុំអាណត្តិប្រចាំខែ កក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​
ចេញ​ផ្សាយ ១៦ កក្កដា ២០២២
95

ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់ បានរៀបចំប្រជុំអាណត្តិប្រចាំខែ កក្កដា ឆ្នាំ២០២២ ជាមួយបណ្តាផ្នែកផលិតកម្ម និងបសុព្យាបាលស្រុក ក្រុង​ ។ 
ខ្លឹមសារសំខាន់ៗមាន៖
១-​ របាយការណ៍:
-​ ស្ថានភាពជំងឺសត្វ និង គ្រោះទឹកជំនន់ដងស្ទឹងពោធិ៍សាត់
-​ បង្ហាញពីលទ្ធផលស្ថិតិសត្វនិងរបាយការណ៍ ប្រចាំឆមាសទី​ ១​ ឆ្នាំ២០២២ 
-​ ការអនុវត្តន៍លើសេចក្តីណែនាំអន្តរក្រសួងលេខ ៣៣៧ សណន-កសក
២-​ បញ្ហាប្រឈម និងដំណោះស្រាយ
៣-​ ផែនការបន្ត៖
-​ ជម្រុញការដាំដំណាំចំណីសត្វ
-​ ការបង្កត់ពូជគោសិប្បនិម្មិត
-​ ជម្រុញការសាងសង់ឡជីវឧស្ម័ន NBP និងឡចិន
-​ តាមបណ្តាផ្នែកផលិតកម្ម​ និងបសុព្យាបាលស្រុក ក្រុង​ ត្រូវរៀបចំផែនការ និងធ្វើសំណើរ​ត្រៀម សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី ឆមាសទី១ ឆ្នាំ២០២២នេះ ។
-​ ពង្រឹងការអនុវត្តន៍លើសេចក្តីណែនាំអន្តរក្រសួងលេខ​ ៣២៧ សណន-កសក
-​ ពង្រឹងការក្តាប់ឱ្យបាន និងរាយការណ៍ស្ថានភាពជំងឺសត្វឱ្យបានលឿន​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter