ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២២
អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុក លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថានប្រចាំស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ១៦នាក់ និងកាណូតចំនួន ០៣គ្រឿង បានចុះល្បាត ផ្សព្វផ្សាយ អប់រំណែនាំ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីឃុំ កំពង់លួង រហូតដល់ចំនុចកំពង់ឃ្នាស់ ភូមិ កំពង់លើ ឃុំ ក្បាលត្រាច ស្រុក ក្រគរ
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
- របាំងសាច់អួន ក្រឡាល្អិត ចំនួន ០៦ខ្សែ ២.១០០ម៉ែត្រ
- ក្បាលបរ ចំនួន ០៦គ្រឿង
- បង្គោល ចំនួន ២៥០ ដើម
- ត្រីចំរុះទម្ងន់ ១៩គីឡូក្រាម
ទិសដៅ ក្រុមការងារបន្ដចុះបង្ក្រាប និងផ្សព្វផ្សាយ ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ ។