ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម មានកិច្ចប្រជុំស្ដីពី ការប្រមូលទិន្នន័យសម្រាប់កិច្ចសិក្សាស្រាវជ្រាវលើ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើមុខងារដៃទន្លេ នៃទន្លេសាប និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជីវចម្រុះ នៅតាមបណ្ដោយបឹងទន្លេសាប” ។ ក្រោមធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ខណ្ឌ័រដ្ឋបាលជលផល ព្រមទាំងការិយាល័យពាក់ព័ន្ធ និងតំណាងអង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (The NGO Forum on Cambodia) ។
គោលបំណង៖
- ដើម្បីកំណត់ និងចងក្រងនូវកត្តាសំខាន់ៗ ដែលរួមចំណែកដល់ការផ្លាស់ប្ដូរមុខងារដៃទន្លេ នៃទន្លេសាប និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជីវៈចម្រុះតាមបណ្ដោយបឹងទន្លេសាប ។
- ដើម្បីចងក្រងអនុសាសន៍សំខាន់ៗ សម្រាប់អ្នកពាក់ពន្ធ័នានាយកទៅពិចារណា រកដំណោះស្រាយដើម្បីធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជីវៈចម្រុះនៅតាមបឹងទន្លេសាបប្រកបដោយ និរន្តរភាព ។