ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំមេទឹក ដឹកនាំដោយ ឯកឧត្ដម ចាន់ សុដាវ៉ាត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អមដំណើរដោយ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន លោកមេឃុំមេទឹក លោកនាយសង្កាត់ជលផលបាកាន ប៉ូលីសស្រុក និងយោធាខេត្ដ បាទចុះចែកអំណោយជូនប្រជាពលរដ្ឋនៅ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ រួមមាន
- អង្ករចំនួន ២តោន
- សូឡាចំនួន ០១គ្រឿង ទំហំ ១៥០វ៉ាត់
- តុចំនួន០៨
- និងសម្ភារៈសិស្សមត្តេយ្យចំនួន ៥០កញ្ចប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម