ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុក
លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន
កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថានប្រចាំស្រុកក្រគរ យោធាខេត្ដ
ដែលមានកម្លាំងសរុបចំនួន ១៨នាក់ និងកាណូតចំនួន ០៣គ្រឿង បានចុះល្បាត ផ្សព្វផ្សាយ អប់រំណែនាំ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពី
ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ ចំនុចក្រចាប់ព្រំប្រទល់ ពោធិ៍សាត់-កំពង់ឆ្នាំង
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០២ ករណី
- របាំងស្បៃមុង ចំនួន ១៦ខ្សែ ប្រវែង ១.៦០០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ២២ មាត់
- របាំងសាច់អួន ក្រឡាល្អិត ចំនួន ០៣ខ្សែ
ប្រវែង៩០០ម៉ែត្រ
- ក្បាលបរ ចំនួន ០៣គ្រឿង
- បង្គោល ចំនួន ១៥០ ដើម
- ត្រីចំរុះទម្ងន់ ១២គីឡូក្រាម
ទិសដៅ ក្រុមការងារបន្ដចុះបង្ក្រាប និងផ្សព្វផ្សាយ ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម