ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ បានបើកវគ្គប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងនិងកត់ត្រា ចុះបញ្ជីគណនេយ្យ សហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
អញ្ជើញជាគណៈអធិបតី៖
-លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់
អ្នកសម្របសម្រួល÷
-លោក សៅវណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ម៉ែន សុខជា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោកស្រី ឡាវសុភៈនាថ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
អ្នកចូលរួមមកពីសហគមន៍ចំនួន ១០សហគមន៍ ក្នុងនោះមកពីស្រុកបាកាន ០៥សហគមន៍ និងស្រុកក្រគរ០៥ សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៥០ រូប ក្នុងនោះស្រ្តី២១ រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម