មាតិកា
វគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែ​ និងបច្ចេកទេសចិញ្ចឹមមាន់​ ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង​នៅ ភូមិស្ទឹងថ្មី​ ឃុំប្រមោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២១ កក្កដា ២០២២
107

ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​  និង​ លោក​ មាស​ សេត​ ប្រធានការិយាល័យក្សេត្រសាស្រ្ត​ មន្ត្រីការិយាល័យ​ផលិតកម្ម​ និងបសុព្យាបាលខេត្ត​ បានសហការជាមួយគម្រោងដោះមីន​  និងបង្កេីនជីវភាពប្រជាពលរដ្ឋ​ CMAC ក្រោមជំនួយពីប្រជាជនជប៉ុន​ តាមរយ:ភ្នាក់ងារ Crown Agents  បានចុះបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែ​ និងបច្ចេកទេសចិញ្ចឹមមាន់​ ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង​ និងផ្តល់នូវសម្ភារ:បង្ហាញ​ មានគ្រាប់ពូជបន្លែ​ សំណាញ់ការពារសត្វល្អិត​ សំណាញ់ពទ្ធសួន​ ផ្លាស្ទិកគ្របរង​ ថាសបណ្តុះកូន​ និងប្រព័ន្ធស្រោចស្រព​ ចំនុចដូននាគ​ នៅភូមិស្ទឹងថ្មី​ ឃុំប្រមោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​  ចំនួន២ក្រុម​ ដែលមានកសិករចូលរួមសរុប​ ៦៤នាក់​ ស្ត្រី១៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter