មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំឪឡឹករបស់កសិករឈ្មោះ វៀង នឿ នៅ​ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ កក្កដា ២០២២
116

ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២​ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពការដាំដុះដំណាំឪឡឹករបស់កសិករឈ្មោះ វៀង នឿ ភេទស្រី អាយុ៤៩ឆ្នំា ដែលស្ថិតនៅក្នុងភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅក្នុងចំការកសិករបានដាំដំណាំឪឡឹក​សាច់ពណ៌​លឿង លើផ្ទៃដី១០អា កំពុងប្រមូលផលបណ្តើរៗចំនួន ៥អា ។​ កសិករបានបញ្ជាក់ប្រាប់ក្រុមការងារអោយដឹងថា ដំណាំនេះប្រមូលផលបានសរុប៦០០គ.កហើយ និងលក់ចេញក្នុងតំលៃ ២.០០០រៀល/គ.ក និងរកចំណូលបានសរុប ១.២០០.០០០រៀល។​ 

ចំនួនអ្នកចូលទស្សនា
Flag Counter