ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបណ្តាញសមាគមនារីអង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ លោក វឿន គិមយ៉ុន ភេទប្រុស អាយុ៧៣ឆ្នាំ អតីតអនុប្រធានការិយាល័យកសិកម្ម ស្រុកភ្នំក្រវាញ ដែលកំពុងមានជំងឺប្រចាំកាយរ៊ាំរៃធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្រុមការងារបាននាំយកនូវផ្លែឈើនិងថវិកាចំនួន ២០០.០០០រៀលជូន លោក វឿន គិមយ៉ុន ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម