ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និង យោធាខេត្ត កម្លាំងសរុបចំនួន ០៨នាក់ និងកាណូតចំនួន០២គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចចាប់ពីព្រែកក្បាលតោល ដល់ព្រែកសំពៅលូន ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន០២ករណី វត្ថុតាងរួមមាន
- របាំងសាច់អួន ប្រវែង ១.៥០០ម៉ែត្រ (១០ខ្សែរ)
- របាំងស្បៃ ប្រវែង ៤៥០ ម៉ែត្រ (០៣ខ្សែរ)
- ក្បាលបរចំនួន ១០គ្រឿង
- លូកងស្បៃមុងចំនួន ០៦ មាត់
- បង្គោលចំនួន ៤៥០ដើម
- ត្រីចំម្រុះទំងន់ ៣០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម