មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៨ ខែ កក្កដា​ ឆ្នាំ ២០២២
ចេញ​ផ្សាយ ២២ កក្កដា ២០២២
90

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៨  ខែ កក្កដា​ ឆ្នាំ ២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កើនផលស្រូវរដូវវស្សា  គិតត្រឹមថ្ងៃទី  ១៨ ខែ កក្កដា​  ឆ្នាំ២០២២៖ ផែនការ  ១១៥.០០០ ហ.ត  អនុវត្តបាន ១១៤.២៨៩ ហ.ត ស្មើនឹង ៩៩,៣៨ % ក្នុងនោះស្រូវស្រាល  ៧៨.០៥៩  ហត  ស្រូវកណ្ដាល  ២០.៥៥១ ហត  ស្រូវធ្ងន់  ១៣.១៧៦  ហត  ចំការ  ១.១៣៦  ហត  និងស្រូវឡើងទឹក  ៧៧២  ហត  បង្កេីនរដូវ​ ៥៩៥​ ហ.ត​ ដោយ ផ្ទៃដីភ្ជួររាស់បាន  ១២១.៣១២ ហ.ត ភ្ជួរ​រាស់​ដោយគ្រឿងយន្ត​ ១២១.២៧៦​ ហត​ ភ្ជួរ​រាស់​ដោយគោក្របី​ ៣៦​ ហត​ ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ  ១.០៥៤ហ.ត  អនុវត្តបានសរុប ១.០០១  ហត ស្មើ ៩៤,៩៧% ក្នុងនោះបន្លែគ្រប់មុខ ២៩៤ ហ.ត, ឪឡឹក ១៥២ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៤៥ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ៨ ហ.ត, ពោតស ២៤៥   ហ.ត, ត្រាវ  ៥២  ហ.ត , ខ្ញី  ៦១ ហ.ត , សាគូ  ៤១ ហ.ត   និងរមៀត  ៩៩ ហ.ត  ប្រៀបធៀប ឆ្នាំមុន  អនុវត្ត បាន  (៥៩៣) ហត ។

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖  អនុវត្តបានសរុប ២៦.០៥២  ហតស្មើ  ១៣៤,១២ %  ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត  ក្នុងនោះ ដំឡូងមី ១៩.៥០២  ហ.ត, ពោតក្រហម  ៥.២៥៦  ហ.ត អំពៅ  ១២០​ ហ.ត ដំណាំល្ង  ៩៧ ហ.ត សណ្តែកដី  ៤៣១   ហ.ត សណ្តែកសៀង ១០៨ ហ.ត សណ្តែកបាយ ៣៧១ ហ.ត និងសណ្តែកអង្គុយ ១៦៧ ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter