មាតិកា
ការចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងសាងសង់កសិដ្ឋានចិញ្ចឹមសត្វ​ នៅភូមិ កំរ៉ែង ឃុំ ស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៣ កក្កដា ២០២២
98

ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​កផលិតកម្ម​ និង​បសុព្យាបាល​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តពោធិ៍សាត់ និង​ លោក សំ ស៊ី​ ព្រមទាំង​ក្រុមការងារនាយកដ្ឋានផលិតកម្មនៃ អសផស​ (លោក ឃី យូខេង , លោកស្រី បូ រ៉ានី និងលោក ឃ្លាំង ប៊ុណ្ណា) បានចុះដល់ទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ខ្នាតមធ្យមមួយកន្លែង ដែលមានម្ចាស់ឈ្មោះ សើរ សុភាព សហការជាមួយក្រុមហ៊ុនស៊ីភីខេមបូឌា ស្ថិតនៅភូមិ កំរ៉ែង ឃុំ ស្វាយស ស្រុកក្រគរ ដើម្បី ត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងសាងសង់កសិដ្ឋានចិញ្ចឹមសត្វឲ្យបានសមស្របតាមប្លង់បច្ចេកទេស​ និងគោលការណ៍នៃប្រកាសលេខ៥៤៩ ប្រក.កសកចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ ខ្នាត បទដ្ឋានបច្ចេកទេស​ និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតចិញ្ចឹមសត្វនិងបង្កាត់ពូជសត្វ ។
ជាលទ្ធផល៖
កសិដ្ឋាននេះបានសាងសង់សមស្របតាមបច្ចេកទេស(ទ្រុងអ៊ីវ៉េប) ចិញ្ចឹមសត្វតាមបែបទំនើប មានការគ្រប់គ្រងកាកសំណល់រាវនិងការគ្រប់គ្រងបំភាយឧស្ម័នCH4(មានBiogsster) ដើម្បីយកGas ប្រើម៉ាស៊ីនភ្លើង ជាថាមពលបម្រើក្នុងកសិដ្ឋាន ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter