មាតិកា
សិក្ខាសាលាស្តីពីការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាតនៅសាលប្រជុំសាលា ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ កក្កដា ២០២២
67

ថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពីការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រង គម្រោង សម្បទាន ប្រេងកាតនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល សហការជាមួយរដ្ឋបាលសាលា​ ខេត្តពោធិ៍សាត់​ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព​ លោក អ៊ាង ណាន ប្រធាននាយកដ្ឋានគ្រប់គ្រង​ គម្រោង​ សម្បទាន​ ប្រេងកាត​ តំណាង​ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ ក្រសួងរ៉ែ​ និងថាមពល​ និងលោក​ សាយ​ សុជាតិ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ដោយមានការចូលរួម ពីលោកប្រធាន អនុប្រធានមន្ទីរ​ ,សហភាពសហព័ន្ធយុវជន ស្រឡាញ់សន្តិភាព ,សាស្ត្រាចារ្យ ,សិស្ស និស្សិតបញ្ញវន្តក្មេងវត្តប្រមាណ​ ២០០នាក់​  

ចំនួនអ្នកចូលទស្សនា
Flag Counter