មាតិកា
កិច្ចប្រជុំស្ដីពី​កិច្ចការងារក្រុមការងារឡជីវឧស្ម័នខេត្ត អាណត្តិប្រចាំ​ ខែកក្កដា ឆ្នាំ​២០២២​ និង​ភ្នាក់ងារ​ត្រួតពិនិត្យ​អនាម័យ​សត្វ​ នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ កក្កដា ២០២២
70

ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២​ លោក​ ផាត់ សារុន​ ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ បានដឹកនាំប្រជុំ៖
១​ ក្រុមការងារឡជីវឧស្ម័នខេត្ត អាណត្តិប្រចាំ​ ខែកក្កដា   ឆ្នាំ​២០២២​ ដើម្បីបូកសរុបលទ្ធផល ដោះស្រាយបញ្ហាប្រឈម និងដាក់ផែនការអនុវត្តបន្ត ។
- លទ្ធផល​ការសាងសង់ឡសម្រាប់ខែនេះសម្រេច​បានចំនួន ១០ឡ (ក្នុង​ផែនការ ៧ឡ)
- បានពង្រឹងអំពីបច្ចេកទេសសាងសង់​ និងគុណភាពឡសំខាន់
- ការរំពឹងទុកសម្រាប់​ខែសីហា​ ឆ្នាំ​២០២២ នឹងគ្រប់ផែនការ ០៧ឡ  ។ 
២​ ជួបប្រជុំមន្ត្រីដែលជាភ្នាក់ងារត្រួតពិនិត្យអនាម័យសត្វសាច់ ផលិផលសត្វ​ និងជាអ្នកប្រមូលចំណូលកម្រៃសេវារដ្ឋបាលនៅតាមទីសត្តឃាតដ្ឋាន( បង់ចូលច្រកចេញ ចូល ខេត្ត) រៀបចំផែនការចុះប្រជុំអាជីវករពិឃាតសត្វ ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យលេខ ១០៨ អនក្រ.បក និងសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក​ នៅតាមបណ្តាឃាតដ្ឋានស្រុក ក្រុងដែលមានខ្លឹមសារ៖​
-​ អនុវត្តការដាក់ពាក្យស្នើសុំពិឃាតសត្វ និងការចេញ វិញ្ញាបនបត្រអនាម័យសាច់ ផលិតផល ពី​សត្តឃាត​ដ្ឋាន
- ពង្រឹងការត្រួតពិនិត្យសត្វរស់ សាច់និងការបោះត្រាផ្ទាំងសាច់
- ការងាររបាយការណ៍ និងឯកសារផ្សេងៗ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter