៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១១៧.៦៨៤ ហ.ត ស្មើនឹង ១០២,៣៣ % ក្នុងនោះស្រូវស្រាល ៧៩.១០៧ ហត ស្រូវកណ្ដាល ២២.៤២១ ហត ស្រូវធ្ងន់ ១៣.៦០១ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៧៧២ ហត បង្កេីនរដូវ ៥៩៥ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១២២.៤៣៦ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១២២.៤០០ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.០២៩ ហត ស្មើ ៩៦,៧៧% ក្នុងនោះបន្លែគ្រប់មុខ ២៩៩ ហ.ត, ឪឡឹក ១៥៥ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ដំឡូងជ្វា ៨ ហ.ត, ពោតស ២៤៧ ហ.ត, ត្រាវ ៥២ ហ.ត, ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៥៧៤) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២៦.៥៨៤ ហតស្មើ ១៣៧,៨៨ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ១៩.៦៩១ ហ.ត, ពោតក្រហម ៥.៥៦៤ ហ.ត អំពៅ ១២០ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៤៤៩ ហ.ត សណ្តែកសៀង ១១៣ ហ.ត សណ្តែកបាយ ៣៨៣ ហ.ត និងសណ្តែកអង្គុយ ១៦៧ ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម