មាតិកា
បង្ក្រាបបទល្មើសនេសាទ ពីចំណុចកំពង់ប្រាក់ ដល់អន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍​ ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៦ កក្កដា ២០២២
151

ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់​រដ្ឋបាលជលផលកំពង់លួង នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់​ ដឹកនាំដោយលោក ភុន សុវណ្ណា សហការជាមួយក្រុមបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុកដឹកនាំដោយលោក​ ខាត់ ពុយ អភិបាលរងស្រុកក្រគរ និងកម្លាំងរាជអាវុធហត្ថ​ ខេត្ត យោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិ៍សាត់ មានកម្លាំងសរុបចំនួន ១០នាក់ មធ្យោបាយកាណូត០២គ្រឿង បានចេញបង្ក្រាបបទល្មើសនេសាទ ពីចំណុចកំពង់ប្រាក់ ដល់អន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍​ ស្រុកក្រគរ បាន០១ករណី នេសាទដោយឧបករណ៍​ របាំងសាច់អួនក្រឡាល្អិត វត្ថុតាងរុះរើបំផ្លាញចោលមាន :
- របាំងសាច់អួនក្រឡាល្អិន០២ខ្សែ ប្រវែង៤២០ម៉ែត្រ 
- បរចំនួន០៥ គ្រឿង
- បង្គោលចំរិង៦៥ដើម
- ចាក់លែងកូនត្រីចំរុះចំនួន១៥គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter