ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធាមន្ទីរ, រួម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម, ការិយាល័យផលិតកម្ម និងបសុព្យាបាល បានរៀបចំវគ្គបណ្តុះបណ្តាល បច្ចេកទេសចិញ្ចឹមមាន់ ចែកកូនមាន់ ចំណីមាន់ ស្នូកទឹក ស្នូកចំណី និងការរៀបចំធ្វើកំប៉ុស្ត៍គោក និងជីកំប៉ុស្ត៍ទឹក និងចុះអនុវត្តការលាយល្បាយធ្វើកំប៉ុស្ត៍គោក ដល់កសិករបង្ហាញ នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ្រសុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ៤៣នាក់ ។ កិច្ចសហការជាមួួយ CMAC-Japan ។