ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ និងយោធាខេត្ត កម្លាំងសរុបចំនួន ០៦នាក់ និងកាណូតចំនួន ០១គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅក្នុងកន្លែងអភិរក្សជលផលលេខ០២ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធីសាត់ បាន០១ករណី វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ១.៣០០ម៉ែត្រ (០៦ខ្សែរ)
- ក្បាលបរចំនួន ០៦គ្រឿង
- បង្គោលចំនួន ៦៥០ដើម
- ត្រីល្អិតទំងន់ ៥០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម