ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធីថ្នាក់ស្រុកដឹកនាំដោយលោក ផាត់ វុទ្ធី និងលោក ទេព សិទ្ធាន ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការណែនាំបច្ចេកទេសពីមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសម្របសម្រួល ពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម ដើម្បីបញ្ជាក់ពីផលិតផលសុវត្ថិភាពនៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។ យោងតាមការកំណត់លក្ខណៈវិនិច្ឆ័យ និង ការចុះពិនិត្យជាក់ស្តែងដល់ចំការកសិករឃើញថា ការដាំដុះរបស់កសិករក្នុងនោះភាគច្រើនបានអនុវត្តតាមការណែនាំបច្ចេកទេស ។ ស្របជាមួយនេះផងដែរ ក្រុមហ៊ុនបណ្តាញកសិករ ក៏បានណែនាំសមាជិកបណ្តុំអាជីវកម្ម ឱ្យផលិតដំណាំដែលមានតម្រូវការទីផ្សារ រួមមាន ប៉េងបោះឈើរី ប៉េងបោះហាវៃ ខាត់ណាដើម(ពណ៍ស្វាយ និង បៃតង) ស្ពៃក្រញាញ់ សណ្តែកគួរ ត្រសក់ ដែលក្រុមហ៊ុននិងរៀបចំការបញ្ជាទិញតាមរយៈប្រធានបណ្តុំអាជីវកម្ម ដែលត្រូវចុះប្រមូលផលិតផល និងរៀបចំវេចខ្ចប់នៅកន្លែងប្រមូលផ្តុំដើម្បីក្រុមហ៊ុនចុះមកប្រមូលតាមកាលវិភាគកំណត់ដែលបានឯកភាពគ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម