មាតិកា
ការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងរបស់អង្គការ EPDO លើគម្រោងគាំទ្រវារីវប្បកម្ម​ ក្រុមកសិករជាសមាជិកបណ្តុំអាជីវកម្ម ត្រី/កង្កែប
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
92

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារថា្នក់ខេត្តដឹកនាំដោយលោក​ ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ទទួលបន្ទុកកម្មវិធី បានដឹកនាំការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងរបស់អង្គការ EPDO លើគម្រោងគាំទ្រវារីវប្បកម្ម នៃភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (PPP) ដោយមានការចូលរួមពីលោក ហ៊ន់ សុវណ្ណ​ មន្រ្តីត្រួតពិនិត្យនិវាយតម្លៃ នៃកម្មវិធី  លោក​ ស៊ុន ផល្លា​ មន្រ្តីអង្គការ​ EPDO និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី​ ASPIRE​ ប្រចាំខេត្តបានចូលរួម។ សង្ខេតឃើញថា ការអនុវត្តគម្រោងវារីវប្បកម្ម ដែលអនុវត្តដោយអង្គការ​ EPDO មានការរីកចម្រើនគួរឱ្យកត់សំគាល់ ក្នុងនោះកសិករជាសមាជិកបណ្តុំអាជីវកម្ម ត្រី/កង្កែប មានចំនួន ៦៥គ្រួសារ /ស្រ្តី ៤៧គ្រួសារ បានធ្វើការចិញ្ចឹមត្រីនិងកង្កែបជាបន្តបន្ទាប់ ក្នុងការផលិតលក់ក្នុងតំបន់។ យោងតាមការជួបជាមួួយកសិករ អ៊ឺម សារ៉ន ប្រធានបណ្តុំអាជីវកម្ម បានឱ្យដឹងថា គាត់បានចូលរួមជាបណ្តុំអាជីវកម្មក្នុងកម្មវិធីក្នុងឆ្នាំ២០២១ ដែលគាត់បានធ្វើការចិញ្ចឹមត្រីអណ្តែងរឹង ចំនួន៣លើក​ បានជោគជ័យ និងលក់រកប្រាក់ចំណូលជាមធ្យមបាន ៨០០ដុល្លារពីការចិញ្ចឹមត្រីចំនួន៤អាង ដែលមានទំហំ១អាង ៣មx២ម ហើយគាត់ចិញ្ចឹមបន្តទៀត ។ ចំពោះសមាជិកក្រុមក៏បានពង្រីកការចិញ្ចឹមបន្ថែមទៀតក្នុងរដូវកាលនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter