មាតិកា
ប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចប្រឡាយខ្សាច់ និងរាំងទ្រេត ស្ថិតនៅ​ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កក្កដា ២០២២
96

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ និងយោធាខេត្ត កម្លាំងសរុបចំនួន ០៥នាក់ និងកាណូតចំនួន ០១គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចប្រឡាយខ្សាច់ និងរាំងទ្រេត ស្ថិតនៅ​ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន 
- របាំងសាច់អួនប្រវែង ១.១០០ម៉ែត្រ (០២ខ្សែរ)
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៥៥០ដើម
- ត្រីល្អិតទំងន់ ៤៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter