ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់
ខេត្ត លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុក លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថានប្រចាំស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ១៧នាក់ និងកាណូតចំនួន ០៣គ្រឿង បានចុះល្បាតព្រៃលិចទឹក ផ្សព្វផ្សាយ អប់រំណែនាំ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីឃុំ កំពង់លួង រហូតដល់ចំនុចកំពង់ស្ទឹង ភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០២ ករណី
- របាំងស្បៃមុង ចំនួន ២ ខ្សែ ប្រវែង ៤០០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ២ មាត់
- របាំងសាច់អួន ក្រឡាល្អិត ចំនួន ០៦ខ្សែ
ប្រវែង ១.៥០០ម៉ែត្រ
- ក្បាលបរ ចំនួន ០៦គ្រឿង
- បង្គោល ចំនួន ១៥០ ដើម
- ត្រីចំរុះទម្ងន់ ១០គីឡូក្រាម
ទិសដៅ ក្រុមការងារបន្ដចុះ ល្បាត បង្ក្រាប
និងផ្សព្វផ្សាយ ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម