ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក សំ ស៊ី មន្ត្រីការិយាល័យ បានចុះត្រួតពិនិត្យសុខភាព និងការចិញ្ចឹមជ្រូកសាច់នៅកសិដ្ឋានមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ សាយ សំអុល មានទីតាំងភូមិ អង្គ្រង ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ផលិតកម្មជ្រូកសាច់របស់
កសិដ្ឋាននេះមានរយ:ពេលចិញ្ចឹម ៥ខែកន្លះក្នុងមួយវគ្គអាចបានជ្រូកសាច់ចំនួន ៣.៥០០ ក្បាល( មានទម្ងន់មធ្យម ១០០-១១០ គីឡូក្រាមក្នុងមួយក្បាល) ដោយឃេីញថាសត្វជ្រូកទាំងអស់មានសុភាពល្អ និងសាច់ល្អសម្រាប់ទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម