មាតិកា
កិច្ចប្រជុំប្រចាំឆមាសទី១​ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី​ និងកុមារខេត្ត​ អាណត្តិទី៣​ នៅ​សាលប្រជុំ​សាលា​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២៩ កក្កដា ២០២២
61


ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២​ លោក​ស្រី​ សន សុវណ្ណនី​ អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមប្រជុំប្រចាំឆមាសទី១​ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី​ និងកុមារខេត្ត​ អាណត្តិទី៣​ (គ.ក.ស.ក) និងគណៈកម្មការពិគ្រោះយោបល់​​កិច្ចការ​នារី​ និងកុមារ​ (គ.ក.ន.ក) នៅសាលប្រជុំ​សាលាខេត្ត ក្រោមអធិបតិយ្យលោកជំទាវ ឈឹម សុីណា ប្រធាន​ គ.ក.ស.ក ខេត្តនិងជាសមាជិកក្រុមប្រឹក្សា​ ខេត្តពោធិ៍សាត់ សរុបនាក់ចូលរួម៖​ ៣៩នាក់ ស្រ្តី ៣២នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter