ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ងួន ប៊ុនណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈេីពោធិ៍សាត់
បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យលើការកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈប្រព័ន្ធប្រជុំអនឡាញ (Zoom) នៅសាលប្រជុំសាលា ខេត្តពោធិ៍សាត់ ។ ក្រោមអធិបតីភាព លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម