មាតិកា
សកម្មភាព​ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចបឹងផ្សោត និងព្រែកកី ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ កក្កដា ២០២២
92

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំង ផ្នែករដ្ឋបាលជលផលរាំងទិល និងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រុកបាកាន កងរាជអាវុធហត្ថខេត្ត  និងយោធាខេត្ត កម្លាំងសរុបចំនួន ០៨នាក់ និងកាណូតចំនួន ០៤គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចបឹងផ្សោត និងព្រែកកី ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន 
- របាំងសាច់អួនប្រវែង ១.២០០ម៉ែត្រ (០៤ខ្សែរ)
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៧៥០ដើម
- ត្រីល្អិតទំងន់ ៦០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter