ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយ-នាយរងសង្កាត់កណ្ដៀង កងរាជអាវុធហត្ថខេត្ដ-ស្រុកកណ្ដៀង ប៉ូលីសសេដ្ឋកិច្ច មន្រ្តីបរិស្ថាន និងយោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ២០នាក់ និងមធ្យោបាយកាណូតចំនួន ០៥គ្រឿង បានចុះល្បាតព្រៃលិចទឹក ផ្សព្វផ្សាយ អប់រំណែនាំ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីកន្លែងអភិរក្សជលផលលេខ០៦ រហូតដល់ចំនុចព្រែកកំពង់
គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នឹងបានបង្រ្កាបនៅព្រែកកំពង់គុជ ។
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០១ ករណី
- របាំងស្បៃមុង ចំនួន ១៣ខ្សែ ប្រវែង ២.៦០០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ១៥ មាត់
- បង្គោល ចំនួន ៨៦០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ២៥គីឡូក្រាម
ទិសដៅ ក្រុមការងារបន្ដចុះ ល្បាត បង្ក្រាប
និងផ្សព្វផ្សាយ ដល់ប្រជានេសាទឲ្យចូលរួម ការពារ ទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម