មាតិកា
ប្រជុំអាជីវករពិឃាតសត្វ​នៅ​ សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ៣០ កក្កដា ២០២២
81

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានការប្រជុំអាជីវករពិឃាតសត្វនៅសត្តឃាតក្រុងពោធិ៍សាត់ មានចំនួនសរុប ៧៣នាក់/ស្រី២០នាក់ ដែលរៀបចំដោយការិយាល័យផលិតកម្មនិងបសុព្យាបាល និងមានការចូលរួមជាអធិបតី លោក ថន សុភារុណ ប្រធានអង្គភាពច្រកចេញ ចូល រដ្ឋបាលខេត្តពោធិ៍សាត់  ។ 
គោលបំណងនៃកិច្ចប្រជុំគឺ 
១- ផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២២ ចេញដោយអភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់
២- ណែនាំគោលការណ៍និងជម្រុញការអនុវត្តន៍លើសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន ប្រភេទ "ខ" នៃសេចក្តីណែនាំអន្តរក្រសួង លេខ ៣២៧ សណន-កសក ឬ អនុក្រឹត្យលេខ ១០៨ អនក្រ-បក ។
បញ្ជាក់អំពីភារកិច្ចរបស់មន្រ្តី/ភ្នាក់ងារបសុពេទ្យប្រចាំការនៅទីសត្តឃាត និង កាតព្វកិច្ចរបស់អាជីវករម្នាក់ៗ ដែលបានធ្វើកិច្ចសន្យាសុំប្រកបអាជីវកម្មពិឃាតសត្វគោរពតាមនីតិវីច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter