ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សហគមន៍កំពង់ក្ដីបានរៀបចំកម្មវិធីមានដូចខាងក្រោម:
១. សកម្មភាព
- ចុះត្រួតពិនិត្យភាពរីកចម្រើនការដាំដុះដំណាំបន្លែក្នុងសហគមន៍
- ប្រជុំវាយតម្លៃគុណភាពផលលិតកម្មដែលត្រូវទទួលបានការបញ្ជាក់គុណភាពសុវត្ថិភាព
២. ទីកន្លែង
- ចុះពិនិត្យដំណាំនៅតាមចម្ការបន្ទាប់មកចូលរួមប្រជុំនៅរោងស្ទុបកសិផលរបស់កម្មវិធី ASPIRE
៣. អ្នកចូលរួម
1- លោក វ៉ាន់ សុខុន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន
2- ភ្នាក់ងារផ្សព្វផ្សាយឃុំ
3- ប្រធាន អនុប្រធាន និងសមាជិកបណ្ដុំសហគមន៍
៤. គោលបំណង
- ប្រជុំវាយតម្លៃគុណភាពផលិតកម្មកសិកម្ម ដើម្បីទទួលបានការបញ្ជាក់គុណភាពសុវត្ថិភាពបន្លែក្នុងសហគមន៍
៥. លទ្ធផល
- សមាជិកបានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តសកម្មភាពខាងលើ
៦. ការសន្និដ្ឋាន និងអនុសាសន៍
- ការអនុវត្តកិច្ចប្រជុំខាងលើពុំទាន់ទទួលបានប្រសិទ្ធភាពល្អប្រសើរនៅឡើយសូមឲ្យមានការប្រជុំពង្រឹងបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម