ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ ដើម្បីស្វែងយល់ពីយុទ្ធវិធីបង្កបង្កើនផលស្រូវ ទទួលបានទិន្នផលខ្ពស់ នៅសាលប្រជុំមន្ទីរកសិកម្ម ។ សមាសភាពចូលរួមមាន:
-លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ
-លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ
-លោក សៅ វណ្ណ: ប្រធានការិយាល័យសហគមន៍
-លោកស្រី យឹម សុភី អនុប្រធានការិយាល័យក្សេត្រសាស្រ្ត
-លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក
-តំណាងក្រុមហ៊ុនផលិតជីសរីរាង្គប្រទេសថៃ
-លោក ចូម សាមុត នាយកក្រុមហ៊ុនមិត្តកសិករចំណាន
អ្នកចូលរួមសរុប១២នាក់។
គោលបំណងនៃកិច្ចប្រជុំរួមមាន:
-ដើម្បីផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសបង្កបង្កើនផលស្រូវសន្ទូង រវាងប្រទេសថៃ និងកម្ពុជា
-កាត់បន្ថយការចំណាយទុន២០%នៃផលិតកម្មដំណាំស្រូវ
-ចងមិត្តភាពកម្ពុជា និងថៃ
-ដើម្បីនាំចូលជីសរីរាង្គថៃមកកម្ពុជាស្របច្បាប់
-បង្ហាញវិធីសាស្រ្តស្ទូងស្រូវបង្កើនទិន្នផលខ្ពស់
-បង្ហាញពីផលិតផលជីសរីរាង្គរបស់ក្រុមហ៊ុនថៃ
-ធ្វើពិសោធន៍បង្ហាញលើសមាសធាតុក្នុងជីសរីរាង្គ និងជីគីមី ។