មាតិកា
ការចុះពិនិត្យទីតាំង ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក គ្មានច្បាប់​អនុញ្ញាត​ នៅក្នុងដី​តំបន់​៣ ចំនុច​ អ៊ុងកូចាស់ នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០២ សីហា ២០២២
112

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមានលោកនាយសង្កាត់កំពង់លួង សហការ ជាមួយ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ មន្ត្រីប៉ុស្ដិ៍នគរបាលកំពង់លួង បានចុះពិនិត្យទីតាំង ដែលជនសង្ស័យ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក លើទំហំផ្ទៃដី ០,០៦ ហិចតាដែលស្ថិតក្នុងដី​តំបន់​៣ ចំនុច​ អ៊ុងកូចាស់ នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ។ ក្នុងនោះ ក្រុុមការងារបានដកចោល នូវប្រភេទកូនឈើដែលជនសង្ស័យបានលួចដាំ ថ្មីៗដូចជាស្វាយ ចំនួន ០៧ដើម ឬស្សីចំនួន ០៣ដើម ។
ចំពោះជនសង្ស័យដែលបានធ្វើការ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ក្រុមការងារស្រាវជ្រាវវែកមុខរកជនសង្ស័យ ដើម្បីកំណត់មុខសញ្ញា ធ្វើកំនត់ហេតុបញ្ចូនទៅតុលាការ តាមនីតិច្បាប់ស្តីពីជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter