ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិភាក្សា ស្ដីពីការកសាងផែនការថវិកាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ។ សមាសភាពចូលរួម:
-លោក លោកស្រី អនុប្រធានមន្ទីរ
-នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់
-តំណាងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់
-លោក លោកស្រី អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក
-លោកប្រធានការិយាល័យផែនការ-គណនេយ្យ
-លោកអនុប្រធានការិយាល័យផលិតកម្ម-និងបសុព្យាបាល
-លោកប្រធានការិយាល័យក្សេត្រសាស្រ្ត
-លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោកប្រធានការិយាល័យនីតិកម្មកសិកម្ម
-លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍
-លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម
-លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
-លោកប្រធានការិយាល័យកៅស៊ូ
-ទីប្រឹក្សាASPIRE
-គណនេយ្យកម្មវិធីASPIRE
-មន្រ្តីទទួលបន្ទុកផែនការ។
អ្នកចូលរួមសរុប ២១នាក់, ស្រ្តី ៤នាក់ ។
គោលបំណងនៃកិច្ចប្រជុំ:
១)ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តថវិការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២)បញ្ហាប្រឈម និងកាឡានុវត្តភាពវិស័យកសិកម្ម
៣)ចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម
៤)ការកំណត់គោលដៅ សូចនាករឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ។