មាតិកា
ផ្សព្វផ្សាយ អប់រំណែនាំ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ធំ
ចេញ​ផ្សាយ ០២ សីហា ២០២២
183

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧត្តមសេនីយ៍​ទោល
ខ្វាន់ ប៊ុនធឿន តំណាងអគ្គស្នងការនគរបាលជាតិ   
លោក ច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប សហការជាមួយក្រុមការងារបង្ក្រាបបទល្មើសជលផលទទួលបន្ទុកស្រុកក្រគរ មានលោក ភុន សុវណ្ណា នាយផ្នែកក្រគរ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ  រួមមាន លោកនាយសង្កាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ៣៣នាក់ និងកាណូតចំនួន ៣គ្រឿង បានចុះល្បាត ផ្សព្វផ្សាយ អប់រំណែនាំ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ធំ
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០២ ករណី 
វត្ថុតាងរួមមាន
 - របាំងស្បៃមុង ចំនួន ៨ខ្សែ ប្រវែង១.២០០ម៉ែត្រ 
 - លូកងស្បៃមុងចំនួន ១៥ មាត់
 - របាំងសាច់អួន ចំនួន ១៧ខ្សែ ២.៧០០ប្រវែង
 - លូកងសាច់អួនចំនួន ១២មាត់
 - ក្បាលបរ ចំនួន ៥គ្រឿង
- បង្គោល ចំនួន ៥៥០ដើម
 - ត្រីចំរុះទម្ងន់ ២៦គីឡូក្រាម
ទិសដៅក្រុមការងារបន្តចុះល្បាត បង្រ្កាបនិងផ្សព្វផ្សាយដល់ប្រជាសាទឲ្យចូលរួម ការពារទប់ស្កាត់ ក្នុងរដូវបិទនេសាទនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter