៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១១៩.៧៦៦ ហ.ត ស្មើនឹង ១០៤,១៤% ក្នុងនោះស្រូវស្រាល ៧៩.១០៧ ហត ស្រូវកណ្ដាល ២៣.៦៤៤ ហត ស្រូវធ្ងន់ ១៤.២៦១ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៧៧២ ហត បង្កេីនរដូវ ៧៩៤ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១២២.៧១៨ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១២២.៦៨២ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.០៤៥ ហត ស្មើ ៩៩,១៥% ក្នុងនោះបន្លែគ្រប់មុខ ៣១៥ ហ.ត, ឪឡឹក ១៥៦ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ៨ ហ.ត, ពោតស ២៥៥ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៥៤៩) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២៦.៧០១ ហតស្មើ ១៣៨,៤៩ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ១៩.៧៨៥ ហ.ត, ពោតក្រហម ៥.៥៨១ ហ.ត អំពៅ ១២០ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៤៤៩ ហ.ត សណ្តែកសៀង ១១៣ ហ.ត សណ្តែកបាយ ៣៨៣ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។