មាតិកា
ប្រតិបត្តិការបង្រ្កាប​បទល្មើសជលផល នៅចំនុចក្រឡុកតាព្រងិល រាំងទ្រេត និងចុងព្រែកទឹកពុះ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ សីហា ២០២២
118

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលប្រចាំស្រុកបាកាន ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពីកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយ លោក ឈឹម ស៊ីថា នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងសរុបចំនួន ០៨នាក់ និងកាណូតចំនួន ០២គ្រឿង បានចុះប្រតិបត្តិការបង្រ្កាប​បទល្មើសជលផល នៅចំនុចក្រឡុកតាព្រងិល រាំងទ្រេត និងចុងព្រែកទឹកពុះ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន 
- របាំងសាច់អួនប្រវែង ១.៤០០ម៉ែត្រ (០៤ខ្សែរ)
- ក្បាលបរចំនួន ០៦គ្រឿង
- បង្គោលចំនួន ៦៥០ដើម
- ត្រីល្អិតទំងន់ ៥០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter