មាតិកា
កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងបូកសរុបដកពិសោធន៍នៃការងារជ្រើសរើសអ្នកសង្កេតការណ៍​ នៅមន្ទីរ​កិច្ចការ​នារី​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៣ សីហា ២០២២
98

ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងជាសមាជិកានៃគណ:កម្មការសាខាសមាគមនារី, រួមជាមួយ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យ​រដ្ឋបាល-បុគ្គលិក និងជាប្រធានបណ្តាញសមាគមនារី អង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងបូកសរុបដកពិសោធន៍នៃការងារជ្រើសរើសអ្នកសង្កេតការណ៍កន្លងមក ។​ កិច្ចប្រជុំនេះប្រារព្ធធ្វើនៅមន្ទីរកិច្ចការនារី​ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ឈឹម សុីណាត ប្រធានគណកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។
សមាសភាពចូលរួម: 
-​ លោកជំទាវ លោកស្រី ប្រធាន អនុប្រធាន និងសមាជិកាគណកម្មការសាខាសមាគមនារីខេត្ត
-​ លោកស្រី ជាប្រធាន អនុសាខាសមាគមនារីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត
និងប្រធានអនុសាខាសមាគមនារី ស្រុក ក្រុង 
-​ លោកស្រី ជាប្រធាន អនុប្រធាន និងជាសមាជិកាក្រុមចលនាស្រ្តី
-​ លោកស្រី ជាប្រធានបណ្តាញសមាគមនារីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត​ អ្នកចូលរួមសរុប ៤៤នាក់,​ ស្រី​ ៤៤នាក់។
គោលបំណងនៃកិច្ចប្រជុំ:
-​ បូកសរុបរបាយការណ៍លទ្ធផលការងារអនុវត្តកន្លងមកប្រចាំឆមាសទី១ ឆ្នាំ២០២២ 
-​ បញ្ហាប្រឈម និងសំណូមពរ
-​ ការបង្កើតហិបសមាគមនារីតាមបណ្តាញសមាគមនារីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត
-​ ការដកបទពិសោធន៍ការងារជ្រើសរើសអ្នកសង្កេតការណ៍កន្លងមក ដើម្បីត្រៀមលក្ខណ:សម្រាប់ឆ្នាំ២០២៣​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter