មាតិកា
កិច្ចប្រជុំពិភាក្សាគម្រោងចំណូលថវិកាឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្តពោធិ៍សាត់​ នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៣ សីហា ២០២២
90

ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងលោក​ អ៊ុក​ សុធា​ អនុប្រធានការិយាល័យ​ផែនការ​ គណនេយ្យ​ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងចំណូលថវិកាឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្តពោធិ៍សាត់​ ក្រោមអធិបតីភាព​ ឯកឧត្តម​​ គិត សុផាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្តទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត​ ទីចាត់ការគណនេយ្យហិរញ្ញវត្ថុ នៅសាលប្រជុំសាលាខេត្ត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter