មាតិកា
កិច្ចប្រជុំពិភាក្សានូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មខេត្ត​ (PASDP)​ ២០១៩-២០២៣ និងផែនការ​សកម្មភាព ថវិកា ខណ្ឌរដ្ឋបាលជលផល​ ពោធិ៍សាត់ ឆ្នាំ២០២២
ចេញ​ផ្សាយ ០៣ សីហា ២០២២
137

ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោកនាយ-នាយរងខណ្ឌ
នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល​ បានចូលរួមប្រជុំ​ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ ជាមួយក្រុមការងារបច្ចេក
ទេសនៃអង្គការ​ FAO ដែលមានចំនួន៤រូប ដឹកនាំដោយលោក​ ទុយ សមរាំង តំណាងអង្គការ FAO បាន​រៀបចំកិច្ចប្រជុំពិភាក្សានូវផែនការយុទ្ទសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មខេត្ត​ (PASDP)២០១៩-២០២៣ និងផែនការ​សកម្មភាព ថវិកា ខណ្ឌរដ្ឋបាលជលផល
ពោធិ៍សាត់ ឆ្នាំ២០២២ នៃគម្រោង​ CAPFISH-Capture ដើម្បីបន្ស៊ីជាមួយផែនការរបស់អង្គការ FAO ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីតាមរយ:ការ​បណ្តុះបណ្តាលជាមួយ​ FAO​ ក្នុងការអនុវត្តនូវផែនការយុត្តសាស្រ្តក្នុង​កម្មវិធីទី៣ អនុកម្មវិធីទី៤ គឺការពង្រឹងការគ្រប់គ្រងធនធានជលផល និងការជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម នៅក្នុងខេត្តពោធិ៍សាត់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter