ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម កិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលកិច្ចប្រជុំនេះមានរបៀបវារៈ
១-ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត (អានសេចក្ដីថ្លែងហេតុ ដោយលោកនាយករដ្ឋបាល)
២-ពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនៈភាព និងសំណូមពរករផ្ដល់សេវាស្វែងរកព្រំដី នៃវិស័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដោយលោកប្រធានអង្គភាពច្រកចេញចូលតែមួយ)
៣-ផ្សព្វផ្សាយ សជណ លេខ ១៦២២ ចុះថ្ងៃ ០៤ ខែ មិថុនា ឆ្នាំ២០២២ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ(ដោយលោកប្រធានអង្គភាពច្រកចេញចូលតែមួយ)
៤-មតិចូលរួម ដោយសមាជិក សមាជិកា នៃអង្គប្រជុំ ៥.មតិបូកសរុប និងបិទកិច្ចប្រជុំរបស់ឯកឧត្តមអភិបាលខេត្តហេីយកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរពាក់ព័ន្ធក្នុងខេត្ត និងអភិបាល អភិបាលរងក្រុង/ស្រុក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម