ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមនិងលោក នាយខណ្ឌ នាយសង្កាត់រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល់ព្រមទាំងមន្ត្រីទទួលបន្ទុកការងារសម្អាតប្រាក់នៃមន្ទីរកសិកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារអនុវត្តផែនការសកម្មភាព ការងារសម្អាតប្រាក់ របស់ក្រុមការងារត្រួតពិនិត្យរូបនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ តាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ។
របៀបវារៈដូចខាងក្រោម៖
១- របាយការណ៍ស្តីពីលទ្ធផលការងាររបស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អ.អ.ផ ។
២- របាយការណ៍ស្តីពីវឌ្ឍនភាពនៃការស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងសត្វព្រៃសម្រាប់របាយការណ៍ជុំទី១០ របស់កម្ពុជា ជូនក្រុមការងារ អ.អ.ផ ។
៣. មតិណែនាំ និងបិទអង្គប្រជុំ ។