មាតិកា
កិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រពន្ធ័​បញ្ចូនសម្លេង និងរូបភាព​ Zoom Meeting​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ សីហា ២០២២
107

ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២​ លោក កែវ ច័ន្ទកែវ  អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល​ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យ នីតិកម្មកសិកម្ម លោក គង់ សុគន្ធ មន្រ្តីច្រកចេញចូលតែមួយ​ និង​លោក កង ចរិយា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក​ បានចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានាការអនុវត្តមុខងារ និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសង្គតិភាព ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល តាម​ប្រព័ន្ធ​ Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter