ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមដំណើរ ជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យ សហគមន៍ និងក្រុមបណ្តុំអាជីវកម្មលើដំណាំ បន្លែ ផ្ទះសំណាញ់ និងការដំឡើងផ្ទះសំណាញ់របស់កសិករ កម្មវិធី ASPIRE នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ឆ្លៀតឱកាសនោះលោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍មួយចំនួនដូចជាបច្ចេកទេសដាំដុះបន្លែសុវត្តិភាព ការប្រមូលផល និងកិច្ចការក្រោយប្រមូលផល និងធ្វើយ៉ាងណាដាំជាប្រចាំ បន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅខេត្ត ក្រុង អោយបានគ្រប់គ្រាន់ និងត្រូវទំនាក់ទំនងជាប្រចាំជាមួយអ្នកបច្ចេកទេសពីមន្ទីរកសិកម្ម និងកសិកម្មស្រុក ក្រុង នូវរាល់បញ្ហាទាក់ទងនិងការងារដាំដុះ ការចិញ្ចឹមអោយល្អ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម